រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពេញចិត្តការរៀបចំសេចក្ដីព្រាង  អនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់​គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា ចេញផ្សាយថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្អ 017778289=0882476167

ភ្នំពេញ ÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញ​ចិត្ត​ចំពោះ ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យ​ស្ដីពីការ​សុំច្បាប់ និងការ​ អនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់​មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សេចក្ដីព្រាង អនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់​គ្រងមន្ត្រី នគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធ ភាពការងារ និងធានានិរន្តរ​ភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយត​បនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា សេចក្ដី ព្រាងអនុ​ក្រឹត្យថ្មីនេះ ក៏អនុលោមតាម​ព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈដោយឡែកនៃ​ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ខណៈបច្ចុប្បន្ន នីតិវិធីស្នើសុំនិងការអនុញ្ញាត ច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិ អនុវត្ត​តាមសេចក្ដីណែនាំលេខ០០១ ដែលទើបចេញ​នាដើមឆ្នាំ២០២៤។