​លោក ជា ពិសី តំណាង​លោក ហ៊ុន ម៉ា​ណែ​ត នាំយក​អំណោយ​ឧបត្ថម្ភ​ជូន​លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស​២៥១​នាក់ នៅ​សាលា​បឋមសិក្សា​ពញាក្រែក ខណ្ឌ​ឫស្សីកែវ​

(​ភ្នំពេញ​)៖ តំណាង​លោក ហ៊ុន ម៉ា​ណែ​ត​, លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​លោកស្រី អាន ផល្លា ប្រធាន​អនុសាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ និង​សប្បុរសជន​ខ្មែរ​ក្នុង​ស្រុក​នានា បាន​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​គ្រឿង​បរិភោគ អង្ករ សម្លៀក​បំពាក់ និង​ថវិកា ឧបត្ថម្ភ​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ចំនួន​២៥១​នាក់ ស្ថិតនៅ​សាលាបឋមសិក្សា​ពញាក្រែក ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​ខាងលើនេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី មន្ត្រីរាជការ បុគ្គលិក​សាលាខណ្ឌ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​សង្កាត់ សមាគមនារី​ខណ្ឌ យុ​ជន អ​.​ម​.​ត និង​យុវជន ស​.​ស​.​យ​.​ក សរុប​ប្រមាណ​ជាង​៣០០​នាក់​។​

​នា​ឱកាស​ប្រគល់ និង​ទទួល​អំណោយ​នេះ លោកគ្រូ អ្នកគ្រូ ១៨៩​នាក់ និង​សិស្សានុសិស្ស​៦២​នាក់​ផ្សេង​ទៀត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ជូនពរ​ដល់ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ព្រមទាំង​ក្រុមគ្រួសារ និង​សប្បុរសជន​នានា ឲ្យ​ជួប​ប្រទះ​តែ​សេចក្ដីសុខ និង​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​ការដឹកនាំ បន្ទាប់ពី​ពួកគាត់​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន​២០,០០០​រៀល (​ពីរ​ម៉ឺន​រៀល​) និង​អាវ​ចំនួន​១ សម្លៀក​បំពាក់​សិស្ស​មួយ​០១​ឈុត សម្ភារ​សិក្សា​០១​ឈុត និង​អង្ករ​១០​គីឡូក្រាម តាមរយៈ​លោក ជា ពិសី និង​លោកស្រី អាន ផល្លា ជាមួយ​សប្បុរសជន​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ឡាំ ប្រុស ទីប្រឹក្សា​ពលករ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក ជា ពិសី បាន​ពន្យល់​ឲ្យ​សិស្សានុសិស្ស ខិតខំ​សិក្សា​រៀនសូត្រ ដោយ​យកចិត្តទុកដាក់​ស្ដាប់​លោកគ្រូ អ្នកគ្រូ ដែល​ជា​មាតាបិតា ទី ២ របស់ សិក្សា នុ សិស្ស គ្រប់រូប ដូច​ពាក្យចាស់ លោក ពោលថា « មាតាបិតា ជា អាចារ្យ ទីមួយ ឬ ជា គ្រូ ទីមួយ ជា អ្នក បង្រៀន កូន ឲ្យ​ចេះ និយាយ ឲ្យ​ចេះ ដើរ ចេះ ឈរ ចេះ ស្លៀកពាក់ នោះ គឺជា កាតព្វកិច្ច របស់ មា តា បិតា ដែលជា គ្រូ​ដើម »​។​

​ចំណែក គ្រូបង្រៀន គឺជា អ្នកផ្ដល់ ចំណេះដឹង ចំណេះវិជ្ជា ទៅដល់ សិស្ស ដែល គេ ចាត់ទុកថា ជា គ្រូ ទី ២ របស់ សិស្ស ។ ដូចនេះ ទឹក ចិ ត្ដ គ្រូ មិន ខុសពី មាតាបិតា ដែលមាន សន្ដាន ចិ ត្ដ ទៅលើ កូន ឡើយ បើ ផ្ដើម ពី ពាក្យ ថា កូន នោះ គឺ មានន័យ​ថា គ្រូ ចាត់ទុក សិស្សានុសិស្ស ប្រៀបដូចជា កូន របស់លោក ដែរ នោះ គឺ ទឹក ចិ ត្ដ ដែល ប្រកបដោយ មេ ត្ដា ករុណា មាន ព្រហ្ម វិហារ​ធម៌ ចំពោះ សិស្សានុសិស្ស របស់លោក គ្រប់ៗ គ្នា​៕​