អគ្គកុងស៊ុល​វៀត​ណាម​ ប្រចាំខេត្តបាត់ដំបង ជួបសម្តែងការគួរសម ឯកឧត្តម​ អភិបាលខេត្ត ចេញផ្សាយថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ នារសៀល​ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងអបអរសាទរការឡើងកាន់តំណែងថ្មីជាអភិបាល នៃគណ:អភិបាលខេត្តសៀមរាប​ ពីឯកឧត្ដម NGUYEN THANH VAN អគ្គកុងស៊ុល​វៀត​ណាម​ ប្រចាំខេត្តបាត់ដំបង។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម​ អគ្គកុងស៊ុល ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀត​ណាម ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជាមិត្តល្អជាមួយប្រទេសកម្ពុជា។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្តក៏បានលើកពីផែនការស្តារ និងអភិវឌ្ឍវិស័យ ទេសចរណ៍របស់ខេត្តតាមរយៈ​ នៃការរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ ដែលនឹងបង្តើតជាឱកាសថ្មីមួយទៀត សម្រាប់ខេត្តសៀមរាបទទួលបាននូវកំណើនភ្ញៀវទេសចរជាតិ​ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបច្រើនជាងមុខ។

ជាមួយគ្នានេះ​ ឯកឧត្តម អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងប្តេជ្ញាបន្តជួយ ជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាប​ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត៕