ដោយមានការចង្អុលបង្ហាយពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពាតព្រំដែនគោកលេខ៨៩១ ដឹកនាំកម្លាំង៦នាក់ដើរល្បាតតាមបន្ទាត់ព្រុំដែន ចេញផ្សាយថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ ÷ ដោយមានការចង្អុលបង្ហាយពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពាតព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង០៧និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរ:៨៩១ បានចាត់ លោកអនុសេនីយ៍ឯក ជា សឿន នាយរងប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំកម្លាំងចំនួន០៦នាក់ប្រដាប់ទៅដោយអាវុធគ្រប់ដៃ ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិ
សាស្ត្រប៉ុស្តិ៍គ្រប់គ្រងពីភូមិក្បាលកោះ និងភូមិអូរជ្រៅ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនសុខច្បាប់គ្រប់ប្រភេទ ល។ល ការល្បាត ឃើញថាពុំមានបទល្មើសកើតមាននោះទេ ហើយ ទឹកអូរព្រំដែនក៏ពុំទាន់មានធ្វើឲ្យលិចលង់ផ្ទះសំបែងប្រពលរដ្ឋនៅឡើយដែរ ក្នុងការដើរល្បាតត្រូវ បានបញ្ចប់នៅវេលាម៉ោង០៨និង៤៥នាទីព្រឹកនាថ្ងៃដដែល៕